គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ធនាគារជាតិសម្រេចដាក់ចេញយន្តការបន្ទាន់ ចំនួន៤ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប….
By
sothim168
on July 23, 2024
ធនាគារជាតិសម្រេចដាក់ចេញយន្តការបន្ទាន់ ចំនួន៤ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប៖
១. តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន
២. ករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជ នៅរាជធានីភ្នំពេញនោះទេ
៣. តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង ៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ហើយការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួល គ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក
៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀត៕
ព័ត៌មានជាតិ
Share
Related Posts
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី
លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ
ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន…….
Comments
(0)
Add Comment