គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ធ្វើរការ៉ាស់សាំងលើចិញ្ចើមផ្លូវចំណីដីរដ្ឋ.. ក្រោយមកមានបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវ បានអាជ្ញាធរ បិទការ៉ាស់សាំងចោល.. ឥឡូវត្រូវធ្វើផ្លូវ តើអាជ្ញាធរគិតយ៉ាងណា…
By
sothim168
on July 25, 2024
(ខេត្តកំពង់ឆ្នាំង)÷ ប្រជាពលរដ្ឋជាច្រើនបាន អបអរសាទររីករាយ សប្បាយចិត្ត ដែលប្រមុខរាជរដ្ឋាភិបាល គឺក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យកាដូរផ្លូវក្រាលកៅស៊ូមួយខ្សែរ យ៉ាងស្រស់ស្អាត.. នៅក្នុងទឹកដីឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែ អ្វីដែលគាត់មានការងឿងឆ្ងល់នោះ ហើយបានដាក់ជាសំណួរសួរថា តើថៅកែការ៉ាស់សាំងដែលបានធ្វើការាសសាំង លើចំណីផ្លូវរបស់រដ្ឋ នៅត្រង់ចំណុចផ្លូវបំបែក ភូមិដើមពពេល ឃុំថ្មឥដ្ឋនេះ???
តើអាជ្ញាធរ ឃុំថ្មឥដ្ឋ មានលោក អ៊ុក សារ៉ុម ជាមេឃុំ អាជ្ញាធរស្រុកកំពង់ត្រឡាច មានលោក វ៉ន ស៊ីផា ជាអភិបាលស្រុក អាជ្ញាធរខេត្តកំពង់ឆ្នាំង មានឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាចមានវិធានការ អាចចុះរុះរើ ការាសសាំង នេះដើម្បីស្ថាបនាធ្វើផ្លូវ ឱ្យមានសភាព ធំទូលាយ ហើយ និងងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅមក លើដងផ្លូវនេះ បានដែរឬទេ??? ហើយងាយស្រួលក្នុងការបទរថយន្ត ឬ ម៉ូតូ គ្រប់ប្រភេទ បានដែរ ឬទេ????ព្រោះកន្លែងនេះ (គឺផ្លូវកែងផ្លូវបំបែក??)។
(ប្រវត្តិរឿង បើកការាសសាំងនេះ)សូមបញ្ជាក់ផងដែរ អង្គភាព សារព័ត៌មាន (របាយការណ៍ថ្មី)ដែលយើងទទួលបានកន្លងមក ថា ការ៉ាសសាំង ខាងលើនេះ សាងសង់បាន គឺបានខ្ចី ដីពីអាជ្ញាធរ ឃុំថ្មឥដ្ឋ ការនោះគឺលោក ជូរ ខែម ជាមេឃុំបច្ចុប្បន្ន (លោកបាន ទទួលមរណភាពយូរឆ្នាំហើយ)
ហើយ អភិបាលស្រុកកំពង់ត្រឡាច គឺ លោក ឈឹម វុទ្ធា ជាអភិបាលស្រុក បច្ចុប្បន្នលោកឡើងតំណែងទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង។
ហើយលោកអធិការស្រុកកំពង់តត្រឡាច គឺ លោក ម៉ាត់ លី ជាបច្ចុប្បន្ន ឡើងទៅការិយាល័យអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងហើយ។
ហើយបើចង់ដឹងច្បាស់ (សូមស្រាវជ្រាវឯកសារកន្លងមកនៅរដ្ឋបាលស្រុកកំពង់ត្រឡាច)។
កន្លែងផ្លូវកែង ផ្លូវបំបែកនេះ បើសិនអាជ្ញាធរ រួសរើការាសសាំងនេះចេញ ហើយធ្វើសួនតូចមួយ ហើយដាក់ផ្លាកសញ្ញា..និមិត្តសញ្ញារូបលោហ្គោ ឃុំថ្មឥដ្ឋ ប្រាកដជាស្រស់ស្អាត..ហើយល្អ…បំផុត..! ហើយងាយស្រួលបងប្អូនប្រជាពលរដ្ឋ មកពីឆ្ងាយអាចស្គាល់ថា (កន្លែងនេះជាទឹកដីឃុំថ្មឥដ្ឋ)។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មេត្តារកដំណោះស្រាយសម្រួលយ៉ាងណា ដើម្បីឲ្យក្រុមហ៊ុន ដែលកំពុងទទួលម៉ៅការ សាងសង់ធ្វើផ្លូវមកដល់ចំណុចខាងលើនេះ ឲ្យបានមាំ..ឲ្យបានត្រឹមត្រូវ..ឲ្យបានធំទូលាយ.. ឲ្យបានល្អប្រសើរ…។ ដើម្បីជាសម្បត្តិរួម សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការធ្វើដំណើរ។
អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា ចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។នាំសារពីពលរដ្ឋ ជម្រាបទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ..។នាំសារពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជម្រាប ជូនដល់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ…។មិនមានគោលបំណងជាន់ពន្លិច ឬមើលងាយវាយប្រហារទៅលើស្ថាប័ន រដ្ឋណាមួយឡើយ។
អរគុណសន្តិភាព អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានឲ្យផ្លូវក្រៅ កៅស៊ូ ដ៏ស្រស់ស្អាត ហើយរឹងមាំជូនប្រជាពលរដ្ឋក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ អត្ថបទ និងរូបភាព ដោយលោក សុត ប៊ុនធីម ចាងហ្វាង( របាយការណ៍ថ្មី) 031 939 5555 / 071 999 5 888 / 085 24 10 24
ព័ត៌មានជាតិ
Share
Related Posts
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី
លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ
ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន…….
Comments
(0)
Add Comment