គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឃាត់ខ្លួន មេធាវី ខុន មានងារឧកញ៉ា អ្នកមានជាន់ថ្មីរកស៊ីខាងដីធ្លី សម្តែងឬទ្ធិក្នុងក្លឹបដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់បាញ់លេង ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!
By
sothim168
on July 29, 2024
( ភ្នំពេញ ) ÷នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕
ព័ត៌មានជាតិ
Share
Related Posts
ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ
លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត..
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..!
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ…
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ…
Comments
(0)
Add Comment