ថវិកាជាង១៣ម៉ឺនដុល្លារ ដែលកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមូលបានពីសប្បុរសជនក្នុងពិធីអបអរខួប១៦១ ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទ័ ដែលបានប្រារព្ធធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង..

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅក្នុងសាលាខេត្ត ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។

លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍក្រហមខាងលើនេះ បានមានប្រសាសន៍អំពាវនាវដល់អស់ លោក-លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន និងអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមបន្តចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំងជាបន្តទៀតដើម្បីរួមគ្នាធ្វើមនុស្សធម៌តាមរយះកាកបាទក្រហម ខេត្តជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ និងគ្រោះមហន្តរាយនានាដែលបានកើតឡើង និងជួយដល់ជនងាយរងគ្រោះទូទៅនៅ ក្នុងខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិតសុភាចារ្យក៏បានសំណូមពរផងដែរដល់មន្ត្រីទាំងអស់ នៅក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមតាមក្រុង ស្រុក សូមចាត់តាំងធ្វើការងារមនុស្សធម៌ដោយតម្លាភាព និងគណន្យភាពក្នុងការឆ្លើយតបជួយសង្គ្រោះដល់ជនរងគ្រោះដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកពូជសាសន៍ ពណ៌សម្បុរ ភាសា និងសាសនានោះឡើយ។

តាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា: នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ សាខាខេត្តនិងអនុសាខាក្រុងស្រុកទាំង៨បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងអ្នកងាយរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗសរុប១១០គ្រួសារស្មើនឹង ២២៩នាក់។ក្នុងនោះបានទទួលអំណោយសាខាចំនួន៣៨គ្រួសារនិងអនុសាខា៧២គ្រួសារ។គ្រោះថ្នាក់ផ្សេងៗខាងលើនេះរួមមានខ្យ ល់កន្ត្រាក់ បាក់រលំផ្ទះ និងប៉ើងដំបូល២១គ្រួសារភ្លើងឆេះផ្ទះ១១ គ្រួសារ គ្រោះថ្នាក់ចរាចរណ៍៦៤គ្រួសារ រងគ្រោះផ្ទុះគ្រាប់បែក៤ នាក់ លង់ទឹកស្លាប់១០នាក់។

លោកអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា: ក្នុងនោះការត្រៀមបង្ការនិងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍ សាខាបានត្រៀមមធ្យោបាយស្បៀងសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់នូវពេលមានទឹកជំនន់និងគ្រោះរាំងស្ងួតកើតឡើង។មន្ត្រីអភិវឌ្ឍន៍សាខាបានចុះផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច នៅតាមទីប្រជុំជនក្រុងស្រុកបានចំនួន៣២លើកសហ ការជាមួយមន្ត្រីសុខាភិបាលខេត្ត និងអង្គការដៃគូរចុះសួរ សុខទុក្ខអ្នកផ្ទុក្ខមេរោគអេដស៍ និងអ្នកជំងឺអេដស៍បានចំនួន១២៥នាក់នៅសាលាស្រុកបរិបូរណ៍។

ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារនៅតាមមណ្ឌលសុខភាព តាមលំនៅឋាន ក្នុងខេត្តសរុប៤៧នាក់។សាខានិងអនុស្សាក្រុងសុ្រកទាំង៨ បានចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការគ្រួសារជួបការលំបាកអ្នកជំងឺសម្រាកមន្ទីរពេទ្យនិងចូលរួមបុណ្យសព គ្រួសារជួបការលំបាកសរុបចំនួន៧៨៤គ្រួសារ ក្នុងនោះបានទទួលអំណោយកាកបាទក្រហមកម្ពុជា៦៥៨គ្រួសារ អំណោយសាខា៨៧គ្រួសារនិងអំណោ យអនុសាខា៣៩គ្រួសារ។ដោយឡែកនៅក្នុងទិវាពិភ ពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៤ដែល បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រមូលថវិកាពីសប្បុរសជននានាសរុបបានចំនួន១៣៨,៣៣៤ដុល្លារសហរដ្ឋ អាមេរិកផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា: ប្រធានបទរួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ គឺចង់បង្ហាញពីយុទ្ធសាស្ត្ររប ស់រាជរដ្ឋាភិបាលសម្រាប់ការផ្ដល់ឲ្យមនុស្សគ្រប់រូបទទួលបានឱកាសសម្រាបើធ្វើការងាររួមគ្នា ដោយមិនគិតពីភេទអាយុ ពណ៌សម្បុរ ជាតិសាសន៍ ជនជាតិដើមភាគតិច ភាសា សាសនា ឬពិការភាព ជាពិសេសដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ៕

Comments (0)
Add Comment