{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីរាជការនៃស្រុក បានចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ក្រោមអធិបតីភាព លោកជំទាវ ហូ សុវណ្ណិកា សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈានឡើង និងឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារយុវជនក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈានឡើង និងក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡាយ វីរៈបុត្រ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ឯកឧត្តម គឹម វាសនា សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ពេជ្រ រ៉ី តំណាង ឯកឧត្តម តេង ច័ន្ទណាត អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសាខាបក្សចំណុះគណៈកម្មាធិការនៃគណបក្សស្រុកសាមគ្គីមានជ័យ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំង៤សាលា នៅក្នុងឃុំឈានឡើង។
សូមកោតសរសើរទឹកចិត្តដ៏ថ្លៃថ្លា ដ៏ល្អបំផុត របស់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ក្នុងស្រុកសាមគ្គីមានជ័យ និងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ ថ្នាក់ជាតិទាំងអស់។ និងក្រុមយុវជនយុ វនារីទាំងអស់ ដែលបានចូលរួមថែរក្សា ព្រៃឈើដាំកូនឈើ៕