ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ

{ខេត្តកំពង់ឆ្នាំង}÷ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤..
ទោះជារវល់កិច្ចការងាររដ្ឋបាលនៅក្នុងសាលាខេត្តយ៉ាងណាក៏ដោយ …ទោះជាលិខិតឯកសារដែលត្រូវចុះហត្ថលេខា លើឯកសារដែលពលរដ្ឋត្រូវការយ៉ាងណាក៏ដោយ.. ទោះជាក្រោយពីពេល ពិសាអាហរ បាយថ្ងៃត្រង់ក៏ដោយ ក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឆ្លៀតឱកាសចុះត្រួតពិនិត្យមើលទីតាំងសាងសង់ផ្ទះថ្មីជូនគ្រួសារយុវជន ឡាយ សំណាង ដែលមានពិការភាព នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពិនិត្យកែសម្រួលប្រព័ន្ធលូរំដោះទឹកជូនប្រជាពលរដ្ឋនៅតំបន់នោះ។

បន្ទាប់មក បានបន្តពិនិត្យទីតាំងកំពុងសាងសង់សាលាបុណ្យ និងអណ្ដូងទឹក មហាឧបាសិកា ឌី ប៉ុក នៅភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ។

អរគុណសន្តិភាព ប្រទេសមានសន្តិភាពមានការអភិវឌ្ឍ សូមបញ្ជាក់ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មានការរីកចម្រើនទៅមុខជាលំដាប់ មិនយូរប៉ុន្មានឆ្នាំទៀតទេ យើងនឹងមានស្ពានមួយទៀត ដែលស្រស់ស្អាត ហើយវែងជាងគេ..ហើយក៏អាចទាក់ទាញភ្ញៀវទេសចរណ៍មកលេង យ៉ាងច្រើនកុះករបន្ថែមទៀត។ សូមបញ្ជាក់ ស្ពាន គម្រោង ដែលរដ្ឋាភិបាលឲ្យកាដូពលរដ្ឋកម្ពុជានោះ ពីរខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ៕

Comments (0)
Add Comment