គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានទំនាក់ទំនង ឯកឧត្ដមកើត រឹទ្ធិ រដ្ធមន្រ្តីក្រសួងយុត្ថិធមសុំកិច្ចអន្តរាគមន៌ជូនអ្នកការសែត ឈ្មោះ ផាត់ ហ៊ន…
By
sothim168
on December 25, 2024
{ភ្នំពេញ)÷ឯកឧត្ដមកើត រឹទ្ធិ រដ្ធមន្រ្តីក្រសួងយុត្ថិធម៌ បានបង្ហោះសារមួយនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ តាមបណ្ដាញសង្គមហ្វេប៊ុកផ្ទាល់ខ្លួន របស់ឯកឧត្ដមដែលមានខ្លឹមសារថា ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។
ចំពោះករណីនេះ បន្ទាប់ពីឯកឧត្ដម នេត្រ ភក្រ្តា បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និង ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន, ខ្ញុំ ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃវិស័យយុត្តិធម៌ និងបានធ្វើការសម្របសម្រួលជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីដកពាក្យបណ្តឹង និងឈានទៅបញ្ចប់ករណីបណ្តឹងលើអ្នកកាសែតឈ្មោះ ផាត់ ហ៊ន ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។
ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ គឺ ច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និង ដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌អោយខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះក្រោយភ្លៀងមេឃស្រឡះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់ ហើយក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមមេត្តាសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។
ជាមួយគ្នានេះ ខ្ញុំស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភពពីហ្វេប៊ុកឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ព័ត៌មានជាតិ
Share
Related Posts
ពិតជាមោទនភាព..!! ពិតមែន..!ផ្លូវមួយខ្សែទៀតហើយជូនប្រជាពលរដ្ឋក្នុង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ
កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបក្មេងទំនើងមួយក្រុម បន្ទាប់ពីធ្វើសកម្មភាព បង្ហោះវីដេអូរ កាន់ដាវ-កាំបិតសំញ៉ែងតាមបណ្ដាញសង្គម នាពេលថ្មីៗនេះ
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព បញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំង
ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា បានសុំឲ្យបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងចូលរួមធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល…
អ្នកសារព័ត៌មាន ទាំងអស់ ដែលកន្លងមកបានផ្សាយ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីបទល្មើសដែលខ្លួនបានដឹង… ជាការលើកឡើងរបស់អយ្យការសាលាដំបូងខេត្តសៀមរាប…
គ្រួសារអតីតយុទ្ធជនចំនួន៣នាក់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន…
រស់នៅស្អាត បរិស្ថានល្អ សុខភាពល្អ ជីវភាពធូរធារ ប្រទេសជាតិមានការរីកចម្រើន ចូលរួមលុបបំបាត់សំរាម ផ្លាស្ទិក ឲ្យអស់…
Comments
(0)
Add Comment