(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់លេខ២រឿងបងតូច បងធំ ហើយក៏ពាក់ព័ន្ធនឹងគ្រឿងញៀនច្រើនដែរ កន្លងមក.. តែបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្តថ្មីទាំងអស់.អភិបាលខេត្តក៏ថ្មី.. មេបញ្ជាការកងរាជអាវុធហត្ថក៏ថ្មី…មេស្នងការដ្ឋាននគរបាលខេត្តក៏ថ្មី… ដូច្នេះ ឃើញថា បច្ចុប្បន្ននេះ បង្ក្រាបបានច្រើន។
ជាក់ស្ដែងដូចករណីខាងក្រោមនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទស្រី ពាក់ព័ន្ធករណីគ្រឿងញៀន។ឈ្មោះ នាង គន្ធា ភេទ ស្រី អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមសរថ្លាចំនួន ០៥កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
ដក់ស្រង់ពេញពី (បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ)