ច្បាប់ មនុស្សគ្រប់គ្នាត្រូវគោរព!
មិនថាអ្នកជាអ្នកណា?មកពីណាទេ មនុស្សគ្រប់គ្នាត្រូវស្មើភាពគ្នាចំពោះមុខច្បាប់។
ករណី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលប្រមូលផ្ដុំដោយក្រុមបញ្ញវ័ន្ត។
-លោកមានងារជាបណ្ឌិតពីបរទេស ដោយការសិក្សាចេះដឹង
-លោកមានងារជាឯកឧត្តម ដោយព្រះរាជក្រឹត្យប្រទាន។
-លោកមាងារជាបណ្ឌិតសភាចារ្យ ដោយដោយព្រះរាជក្រឹត្យតែងតាំង។
-លោកមាតួនាទីជាប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូន។
-លោកបាបំរើការងារបណ្ដុះបណ្ដាលក្រុមបញ្ញវ័ន្តរបស់ជាតិ ដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ។
-លោកបានការពារដី ព្រៃឈើ សត្វព្រៃរដ្ឋ ឈ្មោះ ឧទ្យានជាតិឬស្សីត្រឹមតេជោសែន រាប់ម៉ឺនហិកតា នៅខេត្តព្រះវិហារ បានបណ្ដុះដាំដើមឈើបន្ថែមរាប់ម៉ឺនកូន។
-លោកបាន ចុះត្រួតពិនិត្យ សិក្សា ស្រាវជ្រាវ បញ្ហាព្រំដែនទឹក គោក តំបន់ត្រួតស៉ី តំបន់មានការព្រមព្រៀង។
-លោកមានទស្សន: យោបល់ចំៗ ច្បាស់ៗ ដើម្បីពន្យល់ដល់ខ្មែរអោយយល់ដឹង កុំអោយចាញ់បោកគេ បើទោះភាសាខ្លះមិនត្រូវក៏ដោយ ក៏មានទស្សន:ជាច្រើនល្អសំរាប់កូនខ្មែរ។
-លោកបសនចុះស្រាវជ្រាវបទល្មើសនៅតំបន់៣នៃបឹងទន្លេសាប រាយការណ៍សម្ដេចតេជោ ដើម្បីមានវិធានការទប់ស្កាត់។ល។
-ទង្វើរបស់លោកបណ្ឌិត ក្នុងប្រតិបត្តិការណ៍របស់សមត្ថកិច្ចលើដងផ្លូវ បើទោះបើទៅច្រង៉ែងច្រង៉ាងបន្តិចក្ដី គឺដោយហេតុថា មានប៉ូលីសហៅគាត់ អានិងហ្អែង ជាភាសាប្រមាថមើលងាយ ដែលគាត់មិនអាចទទួលយកបានឡើយ ទើបគាត់ប្រតិកម្មបែបនេះ។
-សំឡេង ដែលតិទៀនលោកបណ្ដិត មានតិចតួចណាស់ បើប្រៀបសំឡេងដាក់ការស្ដីបន្ទោសដល់ក្រុមសមត្ថកិច្ច។
-ពិសេសវីដេអូទី២ មានរយ:ពេលមួយនាទី មហាជនជាច្រើន មើលហើយហួសចិត្តនិងសកម្មភាពរបស់សមត្ថកិច្ច ដែលមើលទៅហាក់ដូចកំពុងឡោមព័ទ្ធចាប់ចោរឆក់ប្លន់តាមដងផ្លូវឬចាប់អ្នកបើករថយន្តបុកគេស្លាប់នៅហ្នឹងកន្លែងអញ្ចឹង ខណ:លោកបណ្ឌិតព្យាយាមចាកចេញជាមួយកាបូប វ៉ាលី ដើម្បីទៅសំរាក ដោយទុករថយន្តនៅកន្លែងកើតហេតុនោះ។
-បើតាមពិត បើទោះសមត្ថកិច្ចត្រូវពិន័យក្ដី ក៏លោកបណ្ឌិតទុករថយន្ត ដើម្បីរក្សាទុក ធ្វើការដោះស្រាយពេលក្រោយដែរ មិនគួរសមត្ថកិច្ច បញ្ចេញសកម្មភាពខុសទំនងបែបនេះសោះ។
សំខាន់មានមេស្រែកតាមវិទ្យុទាក់ទងអោយឃាត់ទៀត តើ!មេនោះធំប៉ុណ្ណា?
-អ្នករើសសំរាម រើសអេតចាយ លក់ត្រីបន្ថែតាមផ្សារ។ល។ក៏ស្គាល់លោកបណ្ឌិតសុខ ទូចដែរ ប្លែកតែសមត្ថកិច្ច១ក្រុមនេះ ប្រហែលមិនចេះមើលទូរទស្សន៍ឬមិនចេះកាន់ទូរស័ព្ទទេដឹង?